Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌា បានកើនដល់១៦៤នាក់ហើយ!

ប្រទេសឥណ្ឌា កំពុងរងការបំផ្លិចបំផ្លាញដោយសារ ទឹកជំនន់ និងរអិលបាក់ដី។
បន្ទាប់ពីភ្លៀងមូសុងខ្លាំង ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ 164នាក់ និងមនុស្សជាង 64នាក់បានបាត់ខ្លួន និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហាររដ្ឋឆ្នេរភាគខាងលិចនៃរដ្ឋ Maharashtra និង Goa ក៏ដូចជា Karnataka និង Telangana ។
ខណៈដែលកម្មករ រួមទាំងបុគ្គលិកមកពីកងកម្លាំងប្រដាប់អាវុធឥណ្ឌា ត្រូវបានដាក់ពង្រាយសម្រាប់បេសកកម្មសង្គ្រោះបន្ទាន់។

ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ។
ប៉ុន្តែកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង និងការបាក់រលំស្ពានដ៏សំខាន់មួយ។

ក្រុមអាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់និងរបួសនឹងកើនឡើងបន្ថែមទៀត ខណៈមនុស្សប្រហែល១០០នាក់នៅតែជាប់ខ្លួនក្នុងតំបន់ ដែលសេវាសង្គ្រោះបន្ទាន់មិនទាន់អាចទៅដល់។

បំណាក់ដីទាំងនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលបានវាយប្រហាររដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលទឹកជំនន់បានសម្លាប់មនុស្សជាង ៤០០នាក់។

ក្រុមមន្ត្រីបាននិយាយថា ទាហានជាង ២០០ នាក់ត្រូវបានគេបញ្ជូនទៅជួយដល់កងកម្លាំងសន្តិសុខក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

មន្ត្រីខាងលើបន្ថែមថា មន្ទីរពេទ្យក្នុងតំបន់កំពុងព្យាបាលអ្នករបួសយ៉ាងហោចណាស់ ១២៣ នាក់ ហើយមនុស្សជាង៣.០០០នាក់ត្រូវបានជួយសង្គ្រោះ និងជម្លៀសទៅកាន់ជំរំសង្គ្រោះចំនួន ៤៥កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version