Update៖ អាមេរិកនិងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង!

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថា កងទ័ពជើងទឹកអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធ។
ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយប្រទេសចិន នៅក្នុងតំបន់។

យោធារបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធចុងក្រោយបំផុតដែលបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីននេះ រួមមាននាវាចំនួនពីរគ្រឿង ហើយត្រូវបានរៀបចំឡើង ដើម្បីបង្កើនទំនាក់ទំនង និងការសម្របសម្រួលប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡយដ៍ អស្ទីន (Lloyd Austin) បានជួបពិភាក្សាជាមួយសមភាគីហ្វីលីពីន ។
ដែលទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់មូលនិធិចំនួន ៥០០លានដុល្លារ ដើម្បីពង្រឹងកម្លាំងយោធា និងឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល។

ការចូលរួមផ្នែកសន្តិសុខរវាងដៃគូសន្ធិសញ្ញាទាំងពីរបានកើនឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ដែលបានជំរុញប្រទេសនេះឱ្យកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និងចាកឆ្ងាយពីគោលជំហរគោលនយោបាយការបរទេសរបស់អ្នកកាន់តំណែងពីមុនរបស់លោក ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version