Update៖ អ៊ីស្រាអែលអះអាង​ថា ខ្លួនពិតជាបាន សម្លាប់មេដឹកនាំក្រុមហាម៉ាស់ប្រាកដមែន!

កងទ័ពអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោក Mohammad Deif មេបញ្ជាការកងពលប្រដាប់អាវុធ របស់ក្រុមហាម៉ាស់។
ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស កាលពីចុងខែមុនប្រាកដមែន..!។

កងទ័ពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះយើងអាចបញ្ជាក់បានថា Mohammed Deif ត្រូវបានលុបចោល ។

កងទ័ពបានអះអាងថា ខ្លួនទទួលបានព័ត៌មានចារកម្ម ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ។
ដែលបញ្ជាក់ពីការស្លាប់ របស់មេបញ្ជាការក្រុមហាម៉ាស់ នេះបើយោងតាមកាសែត The Times of Israel ។

ទោះជាយ៉ាងណា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ការ​សម្លាប់​ Deif ដោយ​ក្រុម​ហាម៉ាស​នៅ​ឡើយ​ទេ។

ក្រុមប៉ាឡេស្ទីន ពីមុនបានបដិសេធថា Deif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី13 ខែកក្កដានៅ Khan Younis នៅភាគខាងត្បូង Gaza Strip ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version