ប្រទេសវៀតណាមនិងប្រទេសហ្វីលីពីន នឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង!

ទីក្រុងហាណូយ បាននិយាយថា នាវាឆ្មាំឆ្នេរ សមុទ្រវៀតណាម កំពុង​ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។
ដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ជាការផ្លាស់ប្តូរ លើកដំបូងរវាងប្រទេសដែលមានជម្លោះជាមួយទី​ក្រុង​ប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង…!។

ទីក្រុងប៉េកាំង បានអះអាងសិទ្ធស្ទើរតែទាំងស្រុង នៅសមុទ្រចិនខាងត្បូង ។
ប៉ុន្តែប្រទេសហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀត បានអះ​អាង​សិទ្ធ កោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយ..!។

ក្នុងដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម កាលពីខែមករា របស់ប្រធា​នាធិបតីហ្វីលីពីន លោក Ferdinand Marcos ប្រទេសទាំងពីរ បានព្រមព្រៀង​ជំរុញកិច្ចសហប្រតិបត្តិការការពារឆ្នេរ នៅសមុទ្រចិនខាងត្បូង និង ដោះស្រាយឧបទ្ទវហេតុ នៅសមុទ្រដោយសន្តិវិធី។

ក្រសួងការពារជាតិវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវា CSB 8002 ទម្ងន់២.៤០០តោន បានចាកចេញពីដែនទឹកប្រទេស​វៀតណាម កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា សម្រាប់ការធ្វើដំណើរដែលមាន សារៈសំខាន់ខាងនយោបាយយ៉ាងជ្រាលជ្រៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version