Update៖ ប្រទេសស្កុតឡែន បណ្ដេញនាយកសាលាម្នាក់ ក្រោយអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

លោកស្រី Stella Maris សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ St Andrews ក្នុងប្រទេសស្កុតឡែន ត្រូវបានដកចេញពីស្ថាប័នគ្រប់គ្រងរបស់សាកលវិទ្យាល័យ។
បន្ទាប់ពីលោកស្រី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីខែវិច្ឆិកា ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍ បាននិយាយថា ប៉ាឡេស្ទីន ត្រូវបានទទួលរងនូវ ការអនុវត្តដូចជាការប្រកាន់ពូជសាសន៍ ការឡោមព័ទ្ធ (និង) ការកាន់កាប់ខុសច្បាប់ ។
-នេះបើយោងតាមការចុះផ្សាយប្រចាំថ្ងៃរបស់ The National ។

ការដកចេញរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីការស៊ីបអង្កេតថា អាកប្បកិរិយារបស់ Maris គឺ ត្រូវគ្នាជាមួយនឹងទំនួលខុសត្រូវ និងស្តង់ដារដែលដាក់លើនាង នៅក្នុងតួនាទីរបស់នាងជាសាកលវិទ្យាធិការ។

ដោយបង្ហាញពីការខកចិត្តរបស់នាងចំពោះការសម្រេចចិត្តនេះ នាង Maris បាននិយាយថា វាច្បាស់ណាស់ថាខ្ញុំត្រូវបានគេដកចេញពីតុលាការសកលវិទ្យាល័យ ដោយសារតែខ្ញុំបានអំពាវនាវឱ្យបញ្ចប់ឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន ហើយខ្ញុំ នឹងមិនសុំទោសចំពោះការធ្វើដូច្នេះទេ ។

ទោះជាយ៉ាងណាក៏ដោយ លោក Ray Perman សមាជិកជាន់ខ្ពស់ និងជាប្រធានតុលាការ សាកលវិទ្យាល័យ បាននិយាយថា ការសម្រេចចិត្តនេះមិនប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ Maris ដែលជា សិទ្ធិរបស់នាង នោះទេ។

អ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមតស៊ូប៉ាឡេស្ទីន ហាម៉ាស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version