Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើន​ដល់៣៩.៥៥០នាក់ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​(ទី៣)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។
បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន ៣៩.៥៥០នាក់
និងរបួសសរុបប្រហែល ៩១.២៨០នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស៣១នាក់ និងរបួស៦២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

អ៊ីស្រាអែល ដែលបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version