Update៖ ប្រជាជននៅតំបន់ហ្គាហ្សា កំពុងប្រឈមនឹងខ្វះទឹកធ្ងន់ធ្ងរ!

រហូតមកទល់នឹងពេលនេះ នៅតំបន់ហ្គាហ្សាស្រ្ទីប កាន់តែជួបវិបត្តិធ្ងន់ធ្ងរ ដោយសារកង្វះទឹកប្រើប្រាស់និងទទួលទាន!។
ខណៈអ៊ីស្រាអែល បានបំផ្ទុះអណ្តូងទឹករាប់សិបកន្លែង ដែលជំរុញឱ្យអ្នកជម្លៀសខ្លួន ស្វែងរកមធ្យោបាយផ្សេងៗទៀត ដើម្បីបានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
ហើយការជីកកកាយដីខ្សាច់ គឺជាវិធីមួយដែលអ្នកស្រុក អាចរកទឹកនៅក្រោមដី ដើម្បីប្រើប្រាស់បានតិចតួច….!។

អ្នកស្រុកប៉ាឡេស្ទីនជាច្រើន បាននាំគ្នាជីកអណ្តូងទឹក សម្រាប់ជនភៀសខ្លួន។
ដោយប្រើវិធីសាស្រ្តបុរាណបែបនេះ ដោយទឹក ត្រូវបានដងចេញពីក្នុងនោះដោយប្រើខ្សែពួរ ។
ខណៈជនភៀសខ្លួន និងកុមារតម្រង់ជួរចាំយកទឹកទៅប្រើប្រាស់។

អ្នកស្រុកម្នាក់បាននិយាយថា អណ្តូងនេះត្រូវបានខួងបន្ថែមលើអណ្តូងចំនួន ៣ផ្សេងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកក្នុងតំបន់ដោយសារតែកង្វះខាតយ៉ាងខ្លាំង។
អណ្តូងទាំងនេះមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាជនទាំងអស់នៅទីនេះទេ ហើយយើងត្រូវការការផ្គត់ផ្គង់ទឹកបន្ថែមទៀត។

កង្វះខាតទឹកផឹកយ៉ាងធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សា បង្កជាបញ្ហាប្រឈមដ៏ធំបំផុត ដល់សុខភាពប្រជាជន ជាពិសេសជាមួយនឹងកម្ដៅដ៏ខ្លាំងក្លានៅក្នុងរដូវក្តៅនេះ។
អ៊ីស្រាអែល បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។
ដោយប្រឈមមុខ នឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version