អាមេរិក ហាមប្រាម​ចំពោះអំពើ​ហិង្សា​លើអ្នក​តាំង​ទីលំនៅ​ក្នុងតំបន់West Bank!

ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ។
ដែលពាក់ព័ន្ធនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់ West Bank ដែលកាន់កាប់។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រកាសពីវិធានការនេះកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសបាននិយាយថាអ៊ីស្រាអែល។
មិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីដោះស្រាយការវាយប្រហារអ្នកតាំងលំនៅ ដែលបានជំរុញប្រជាជនប៉ាឡេស្ទីនជាច្រើនចេញពីទឹកដីរបស់ពួកគេ។

លោក Blinken បាននិយាយថា«ថ្ងៃនេះ ក្រសួងការបរទេសកំពុងអនុវត្តគោលនយោបាយរឹតបន្តឹងទិដ្ឋាការថ្មី សំដៅលើបុគ្គលដែលត្រូវបានគេជឿថាបានចូលរួមក្នុងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់ West Bank រួមទាំងតាមរយៈការប្រព្រឹត្តអំពើហឹង្សា ឬសកម្មភាពផ្សេងទៀតដែលរឹតត្បិតការចូលប្រើប្រាស់សេវាសំខាន់ៗរបស់ជនស៊ីវិលដោយមិនសមហេតុផល»។

យ៉ាងណាមិញ ប្រធានាធិបតី Joe Biden និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតធ្លាប់បានព្រមានម្តងហើយម្តងទៀតថា អ៊ីស្រាអែលត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាដោយអ្នកតាំងលំនៅអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank ដែលបានកើនឡើងចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី 7 ខែតុលាមកលើអ៊ីស្រាអែល។

គួរជម្រាបថា ការវាយប្រហាររបស់អ្នកតាំងលំនៅបានកើនឡើងបន្ថែមទៀតចំពេលមានសង្រ្គាមបន្តនៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន Hamas ។
ដែលបានបើកការវាយប្រហារយ៉ាងសាហាវទៅលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី 7 ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល 1,200 នាក់ និងបានចាប់ចំណាប់ខ្មាំងប្រហែល 240 នាក់ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version