គម្រោងព្រែកជីកហ្វូណនតេជោ មានចលនាជាតិនិយមខ្ពស់បំផុតក្នុងសម័យកាល ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩!

(កណ្ដាល)៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលពិសេសសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺចលនាជាតិមួយទាំងមូល នៅពីក្រោយគម្រោងនេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ តែជាគម្រោងដែលមានចលនាជាតិនិយមខ្ពស់បំផុតនៅក្នុងសម័យកាលក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា យើងនឹងបន្តសាងសង់ស្ពាន ផ្លូវជាតិ ព្រលានយន្តហោះ ។
ប៉ុន្តែព្រែកជីកមានតែមួយ ដែលមានប្រជាជនទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ផ្តល់ការគាំទ្រចំពោះគម្រោងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version