រាជរដ្ឋាភិបាលអាណត្តិទី៧ យកចិត្តទុកដាក់ចំពោះការពង្រឹងធនធានមនុស្សឱ្យមានចំណូលខ្ពស់នៅឆ្នាំ២០៥០!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ។
ចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាមួយនិងបាវចនា ៥ ។
គឺកំណើនការងារសមធម៌ ប្រសិទ្ធភាពនិងចីរភាព ដោយក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកវិធានគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។

សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ ដែលសុទ្ធតែផ្តោតសំខាន់ទៅលើកត្តាមនុស្ស ដូចជាការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនចំនួនប្រមាណជាង១,៥លាននាក់។

ការធ្វើស្ថាបនូបនីយកម្ម និងកម្មវិធីជាតិជំនួយសង្គមគ្រួសារគ្រីក្រ និងជនងាយរងគ្រោះបានគ្របដណ្តប់លើប្រជាជនប្រមាណ ៤,៣លាននាក់។

សម្តេចធិបតី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version