Update៖ ដោយសារខ្លាចផ្ទុះសង្គ្រាមធំ ទួរគី ជំរុញ​ឱ្យពលរដ្ឋ​ខ្លួនចាក​ចេញ​ពី​ប្រទេស​លីបង់!

ក្រសួងការបរទេសទួរគី បាននិយាយកាលពីយប់ថ្ងៃអាទិត្យ(ទី៤)ថា ប្រទេសទួរគី បានជំរុញដល់ពលរដ្ឋខ្លួន ឱ្យចាកចេញពីប្រទេសលីបង់។
ដោយសារស្ថានភាពសន្តិសុខនៅលីបង់ កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស..!។

ភាពតានតឹងបានកើនឡើងចាប់តាំងពីការធ្វើឃាត លោក Ismail Haniyeh មេដឹកនាំក្រុម Hamas ប៉ាឡេស្ទីន នៅទីក្រុង Tehran កាលពីថ្ងៃពុធ ។

ក្រសួងការបរទេសទួរគី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋទួរគី ទាំងអស់នៅលីបង់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និង​គួរតែកុំធ្វើដំណើរទៅកាន់តំបន់ដូចជា Nebatiyeh, South Lebanon, Bekka និង Baalbek-Hermel ឱ្យសោះ លុះត្រាតែ​វាជារឿងចាំបាច់បំផុត។

ក្រសួងបានបន្តថា សម្រាប់អ្នកដែលមិនចាំបាច់ត្រូវស្ថិតនៅលីបង់ ទេនោះ គួរតែចាកចេញ ស្របពេលដែល​ជើងហោះហើរពាណិជ្ជកម្ម នៅបន្តធ្វើប្រតិបត្តិការ ហើយពលរដ្ឋតួកគីគួរជៀសវាង ធ្វើដំណើរទៅកាន់លីបង់ លុះត្រាតែចាំបាច់ខ្លាំង។

គួរបញ្ជាក់ថា កាលពីថ្ងៃដដែល បារាំងនិងអ៉ីតាលី ក៏បានទទូចឱ្យពលរដ្ឋពួកគេ ចាកចេញពីលីបង់ផងដែរ ដោយសារតែហានិភ័យ ​នៃការកើនឡើងភាពតានតឹងយោធា នៅតំបន់មជ្ឈិមបូព៌ា។
ភាពតានតឹងក្នុងតំបន់នេះ បានកើនឡើងជាលំដាប់ ជាពិសេសក្រោយ​ការធ្វើឃាតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅឯប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍មុន ។
ដែលវាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងបេរូត បានសម្លាប់ លោក Fuad Shukr ដែលជាមេបញ្ជាការយោធាកំពូលម្នាក់ របស់ក្រុម Hezbollah លីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version