អ្នកប្រាជ្ញមូស្លីម ជំរុញឱ្យកងទ័ពបង់ក្លាដែស រៀបចំការបោះឆ្នោត ដើម្បីផ្ទេរអំណាចដោយតម្លាភាព!

អ្នកប្រាជ្ញមូស្លីមមួយក្រុម កាលពីថ្ងៃចន្ទ បានជំរុញឱ្យកងទ័ពបង់ក្លាដែស ការពារប្រទេសនិងរៀបចំការបោះឆ្នោត ប្រកបដោយតម្លាភាព…!។

សហភាពអន្តរជាតិ នៃអ្នកប្រាជ្ញឥស្លាម(IUMS) បានចេញសេចក្តីថ្លែងការណ៍នេះ។
បន្ទាប់ពីនាយករដ្ឋមន្ត្រី បង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែង និងបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ។
ដោយសារការតវ៉ាហិង្សា ជុំវិញកូតាការងាររបស់រដ្ឋាភិបាល..!។

IUMS បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនបង់ក្លាដែស ដោយជំរុញឱ្យកងទ័ពផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិល បណ្តោះអាសន្ន រហូតដល់ការបោះឆ្នោត ប្រកបដោយតម្លាភាពត្រូវបានប្រារព្ធឡើង។

សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់រាល់ការវាយប្រហារ លើទ្រព្យសម្បត្តិរដ្ឋ និងឯកជន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមអ្នកតវ៉ាបានដុតបំផ្លាញអគាររដ្ឋាភិបាល និងទីស្នាក់ការរបស់គណបក្ស Awami League ដែលកំពុងកាន់អំណាចក្នុងរដ្ឋធានី Dhaka។

នៅព្រឹកថ្ងៃចន្ទ ប្រមុខយោធាបង់ក្លាដែស ឧត្តមសេនីយ៍ Waker-uz-Zaman បានប្រកាសអំពីរដ្ឋាភិបាលអន្តរកាល បន្ទាប់ពី Hasina បានភៀសខ្លួនចេញពីប្រទេស។

ប្រទេសបង់ក្លាដែស បានឃើញការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីដើមខែកក្កដាដែលបានចាប់ផ្តើម ជាបាតុកម្មដែលដឹកនាំដោយនិស្សិតសាកលវិទ្យាល័យប្រឆាំងនឹងកូតាការងារស៊ីវិល ដ៏ចម្រូងចម្រាស។
ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ស្រុក​បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ប្រហែល៤០០នាក់​ក្នុង​អំឡុង​ពេល​ការ​តវ៉ា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version