Update៖ ក្រុមហាម៉ាស់តែងតាំងលោក Yahya Sinwar ជាមេដឹកនាំថ្មី បន្ទាប់ពីលោក Ismail Haniyeh ត្រូវបានសម្លាប់!

ក្រុមហាម៉ាស់និយាយថា ខ្លួនបានជ្រើសរើសយកលោក Yahya Sinwar ឱ្យក្លាយជាមេដឹកនាំថ្មី របស់ខ្លួន។

ក្រុមប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា ការជ្រើសរើស លោក Sinwar ធ្វើឡើង។
បន្ទាប់ពីលោក Ismail Haniyeh ត្រូវអ៊ីស្រាអែលធ្វើឃាត នៅទីក្រុង Tehran កាលពីថ្ងៃទី 31 ខែកក្កដា។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា”ចលនាតស៊ូអ៊ីស្លាម ហាម៉ាស់ បានជ្រើសរើសមេបញ្ជាការ Yahya Sinwar ជាប្រធានការិយាល័យនយោបាយ នៃចលនានេះ បន្តពីមេបញ្ជាការ Ismail Haniyeh ដែលត្រូវសម្លាប់។

លោក Sinwar អាយុ 61ឆ្នាំត្រូវបានអ៊ីស្រាអែល មើលឃើញថា ជាមេក្លោងនៅពីក្រោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់ នៅក្នុងទឹកដីអ៊ីស្រាអែល ដែលក្នុងនោះមនុស្សជាង 1,100 នាក់ត្រូវបានសម្លាប់និងជាង 200 នាក់ទៀតត្រូវបានចាប់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version