សម្តេចធិបតី ថ្លែងថាធនធានមនុស្សគឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអណត្តិទី៧នៃរដ្ឋសភាបានផ្តោតខ្លាំងក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការអភិវឌ្ឍប្រទេសជាតិនិងកត្តាមនុស្សឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍បន្តទៀតថា ប្រាកដណាស់យើងមិនអាចក្លាយប្រទេសដែលអ្នកមានបានទេប្រសិនបើធនធានមនុស្សរបស់យើងគ្មានចំណេះដឹង ការអភិវឌ្ឍសមត្ថភាពជំនាញ ដូចនេះយើងពិតជាមិនអាចមានអកាសប្រកួតប្រជែងលើឆាកអន្តរជាតិបានទេ មិនមានសុខភាពល្អគ្រប់គ្រាន់និងមិនទាន់មានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋាននៃសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងការខិតខំ ដូច្នេះហើយ នេះមិនមែនជាការចៃដន្យនោះទេ ។
ដែលយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលដំបូងបានកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សដែលជាអាទិភាពក្នុងគន្លឹះទាំង៥ សំខាន់និងខ្ពស់បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version