សម្តេចធិបតី ជំរុញឱ្យលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ឱ្យកាន់តែប្រសើរឡើង!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា គោរពនិងការពារសិទ្ធិ ដល់ជនជាតិដើមភាគតិច និងមានការចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រាទី៣១ ។
ដោយបានធានាពីសិទ្ធិស្មើគ្នាទាំងអស់មិនអោយរើសអើងទៅលើប្រជាជនកម្ពុជា ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនា។

-ក្នុងសារលិខិត អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពី នីតិវិធីនៃ ធ្វើការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បានបញ្ជាក់យ៉ាងច្បាស់ឲដឹងពីគោលបំណង ការពារ និងអភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាក៏ដូចជាការលើកស្ទួយដល់ ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

លើសពីនេះក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចបានរហូតទៅដល់ ១៩៤ សហគមន៍ និងចូលរួមអនុម័តបទបញ្ជាផ្ទៃក្នុង ស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១០១ សហគមន៍ ។
នៅក្នុងខ្លឹមសារ នៃសារដដែលក៏បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បងប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃអប់រំ និងតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសនោះក៏បានផ្ដល់ឱកាស និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។

យើងកត់សម្គាល់ឃើញថា កំឡុងពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើនយ៉ាងល្អ និងសម្រេចបាននូវសមិទ្ធផលជាច្រើននៅគួរឲ្យកត់សម្គាល់និងជាទីមោទនៈ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version