Update៖ អាមេរិក ស្នើឱ្យស្រាវជ្រាវករណីទាហានអ៊ីស្រាអែល ចាប់រំលោភអ្នកទោស ប៉ាឡេស្ទីន!

កាលពីថ្ងៃពុធ (០៧ សីហា) សហរដ្ឋអាមេរិក បានជំរុញឱ្យអ៊ីស្រាអែល បើកការស៊ើបអង្កេត និងអនុវត្តច្បាប់ លើទាហានអ៊ីស្រាអែល ដែលរំលោភបំពានផ្លូវភេទ លើអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីវីដេអូមួយបាន បែកធ្លាយ។

វីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានចាក់ផ្សាយ នៅលើប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែលនោះ បានបង្ហាញឱ្យឃើញទាហាន ជ្រើសរើសអ្នកទោស នៅមូលដ្ឋាន ស្ដេ តៃមែន (Sde Teiman) ជាទីដែលអ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន ក្នុងអំឡុងសង្រ្គាមហ្កាហ្សា។

វីដេអូនោះបង្ហាញឱ្យឃើញថា ទាហានអ៊ីស្រាអែល ហាក់ដូចជាកំពុងធ្វើសកម្មភាពផ្លូវភេទលើអ្នកទោស ដែលត្រូវបានជ្រើសរើស ដោយមានការបិទបាំងពីខែលនៅជាប់ជញ្ជាំង។
អ្នកទោសប៉ាឡេស្ទីន ជាច្រើនដែលត្រូវបានដោះលែង តែងតែបានធ្វើការចោទប្រកាន់ពីទារុណកម្ម ការរំលោភ និងការបំពានផ្សេងៗទៀតនៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែល បដិសេធចោល…!។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា យើងបានឃើញវីដេអូ និងរបាយការណ៍ពីការរំលោភផ្លូវភេទទាំងនោះ។
រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវចាត់វិធានការស៊ើបអង្កេតអ្នក លើការចោទប្រកាន់ពីអំពើរំលោភបំពានទាំងនោះ ហើយនាំខ្លួនអ្នកធ្វើខុសឱ្យមកទទួលទោស។

យោធាអ៊ីស្រាអែល កាលពីចុងខែកក្កដា បាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើ ការសង្ស័យពីការរំលោភបំពាន លើអ្នកជាប់ឃុំនៅមូលដ្ឋាន Sde Teiman នេះ បន្ទាប់ពីការចោទប្រកាន់ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស។

ទាហានប្រាំបួននាក់ ត្រូវបានគេនាំខ្លួនទៅសាកសួរ ដែលជំរុញឱ្យសកម្មជនអ៊ីស្រាអែល ស្តាំនិយមជ្រុល តវ៉ាប្រឆាំងនឹងការស៊ើបអង្កេតមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version