Update៖ ក្រសួងការបរទេសស៊ូដង់ ស្នើឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធ ដល់ក្រុមប៉ារ៉ាយោធា!

ក្រសួងការបរទេសស៊ូដង់ កាលពីថ្ងៃពុធ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់! ចំពោះការផ្គត់ផ្គង់អាវុធដល់កងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដើម្បីដោះស្រាយសង្គ្រាមរវាងកងទ័ពស៊ូដង់ និង RSF។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសរបស់ប្រទេសអារ៉ាប់រួមកាលពីថ្ងៃអង្គារ ដែលបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការឆ្លើយតប ផ្នែកមនុស្សធម៌ ចំពោះវិបត្តិនៅក្នុងប្រទេសស៊ូដង់។

អេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសការប្រើប្រាស់អាវុធនៃសង្គ្រាម ហើយបានអំពាវនាវឱ្យ មានបទឈប់បាញ់ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ យ៉ាងឆាប់រហ័ស។

ក្រសួងការបរទេសស៊ូដង់ បានបរិហារការអំពាវនាវទាំងនេះថា ជាការរំលោភលើអធិបតេយ្យភាព របស់ស៊ូដង់ ក្រោមលេសនៃការផ្តល់ជំនួយមនុស្សធម៌។

ក្រសួងបានសង្កត់ធ្ងន់ថា ការបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ RSFដើម្បីកុំឱ្យមានការសម្លាប់ជនស៊ីវិល និងរារាំងការផលិតស្បៀងអាហារ និងការចែកចាយជំនួយ ។
គឺជាកត្តាសំខាន់សម្រាប់ការសម្រេចបាននូវសន្តិភាព និងការកាត់បន្ថយវិបត្តិមនុស្សធម៌ ។

កាលពីខែមេសា ស៊ូដង់ បានដាក់ពាក្យបណ្ដឹងជាផ្លូវការប្រឆាំងនឹង UAE ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ដោយចោទប្រកាន់ថាខ្លួនបានឈ្លានពានប្រឆាំងនឹងអធិបតេយ្យភាពរបស់ស៊ូដង់។
អេមីរ៉ាតអារ៉ាប់ រួមបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។

កាលពីខែធ្នូឆ្នាំមុន ប្រទេសស៊ូដង់ បានបណ្តេញអ្នកការទូតអេមីរ៉ាតចំនួន 15 នាក់បន្ទាប់ពីការកោះហៅឯកអគ្គរដ្ឋទូតស្តីទីនៃ UAE ។
ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2023 សង្រ្គាមរវាងកងទ័ពស៊ូដង់ និង RSF បានសម្លាប់មនុស្សប្រហែល 18,800 នាក់ និងជិត 10 លាននាក់បានផ្លាស់ទីលំនៅ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version