ជំនន់ទឹកភ្លៀងនៅប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់១៥៤នាក់ និងរបួស២៧៩នាក់! 

អាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយជាតិ(NDMA) បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសប៉ាគីស្ថាន ធ្វើឱ្យទឹកជំនន់ឡើងខ្ពស់..!។
ដែលជាហេតុនាំឱ្យ ស្លាប់១៥៤នាក់ និងរបួស២៧៩នាក់ ចាប់ផ្តើមពីខែកក្កដា រហូតពេលនេះ ក្នុងចំណោមអ្នកស្លាប់ មានកុមារ ៧៤នាក់ និងស្ត្រី ២៧នាក់ ។
-នេះបើយោងតាមរបាយការណ៍របស់ NDMA កាលពីថ្ងៃពុធ។

ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ គឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ។
ដោយមានអ្នកស្លាប់៥៧នាក់ បន្ទាប់មកគឺខេត្ត Punjab ភាគខាងកើត និងខេត្ត Sindh ភាគខាងត្បូង ដែលមានអ្នកស្លាប់ ៥៥នាក់ និង ៣០នាក់រៀងៗខ្លួន។

របាយការណ៍បានបន្ថែមថា មានមនុស្សចំនួន ៨នាក់បានស្លាប់នៅក្នុងខេត្ត Balochistan ភាគនិរតី, ៣នាក់នៅក្នុងតំបន់ Azad Jammu និង Kashmir និងម្នាក់ទៀតនៅក្នុងតំបន់ Gilgit-Baltistan ភាគខាងជើង។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន(NDMA) ក៏បានកត់សម្គាល់ផងដែរថា ក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនេះ សត្វចិញ្ចឹមចំនួន ៣៤៩ក្បាលបានងាប់ផងដែរ ។
ខណៈដែលផ្ទះចំនួន១,៥៥២ខ្នង និងស្ពាន ២៤កន្លែងត្រូវបានខូចខាត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version