Update៖ អ៊ីរ៉ាក់ចាប់ខ្លួន៥នាក់ ករណីវាយប្រហារ លើមូលដ្ឋានទ័ពអាកាសអាមេរិក!

យោធាអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី៨) បាននិយាយថា ខ្លួនចាប់ខ្លួនមនុស្សចំនួន៥នាក់ ដែលសង្ស័យថា មានការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលកងទ័ពអាមេរិក ឈរជើង។

-ផ្អែកលើការស៊ើបអង្កេត កងកម្លាំងអ៊ីរ៉ាក់ បានចាប់ខ្លួនមនុស្ស៥នាក់ ក្រោមដីកាចាប់ខ្លួនដែលចេញដោយតុលាការអ៊ីរ៉ាក់។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីប្រព័ន្ធផ្សព្វផ្សាយផ្នែកសន្តិសុខ ( Security Media Cell) ជាប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់ (JOC)។

JOC បានរាយការណ៍ថា ការវាយប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៩:00 យប់ ម៉ោងក្នុងស្រុក (១៨:00 ម៉ោងសាកល) នៅថ្ងៃចន្ទ នៅពេលដែលគ្រាប់រ៉ុក្កែតពីរគ្រាប់ ត្រូវបានបាញ់ទៅលើមូលដ្ឋានទ័ព អាកាសនោះ។
គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ។

កាលពីថ្ងៃអង្គារ កងកម្លាំងអ៊ីរ៉ាក់ បាននិយាយថា ពួកគេ បានរឹបអូសរថយន្តមួយគ្រឿង ដែលផ្ទុកគ្រាប់ រ៉ុក្កែតចំនួន៥គ្រាប់ ។
ដែលមិនទាន់បានបាញ់ ត្រៀមខ្លួនសម្រាប់ការបាញ់នៅទីក្រុង Haditha មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីបាកដាដ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version