Update៖ សង្គ្រាមនៅប្រទេសស៊ូដង់ បណ្ដាលឱ្យស្លាប់មនុស្សជិត២ម៉ឺននាក់!

-របាយការណ៍ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(០៨ សីហា)ថា មនុស្សប្រហែល១៩.០០០នាក់ត្រូវបានសម្លាប់ និងជាង ៣៣.០០០នាក់ បានរងរបួស ចាប់តាំងពីជម្លោះ នៅប្រទេសស៊ូដង់ បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ២០២៣…!។

របាយការណ៍ បាននិយាយថា ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះកាលពីឆ្នាំមុននេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចងក្រងឯកសារនៃការវាយប្រហារ ដោយហិង្សាចំនួន ៨៣លើកប្រឆាំងនឹងមូលដ្ឋានពេទ្យ បុគ្គ​លិក និងអ្នកជំងឺ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥៤នាក់ និងរបួស១០៤នាក់។ បន្ថែមពីលើនេះ កម្មករមនុស្សធម៌ ២៣នាក់បានស្លាប់ និង៣៣នាក់រងរបួសក្នុងជម្លោះ។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃព្រហស្បតិ៍ ជម្លោះប្រដាប់អាវុធនៅស៊ូដង់ បាននាំឱ្យប្រជាជនប្រហែល ១៣លាននាក់ភៀសខ្លួន។
ក្នុងចំណោមនោះ មានប្រហែល ២,៣លាននាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសឆាដ ស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដើម្បីស្វែងរកការជ្រកកោន។

របាយការណ៍ ក៏បានកត់សម្គាល់ផងដែរថា ឥឡូវនេះស៊ូដង់ បានឈានចូលដល់រដូវវស្សា ហើយនាពេលថ្មីៗនេះ តំបន់ជាច្រើនបានរងការវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលនឹងបង្កើនហានិភ័យនៃការផ្ទុះឡើងជាទ្រង់ទ្រាយធំ នៃជំងឺអាសន្នរោគ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version