ប៉ូលិសភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ១០០នាក់!

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​នគបាល​ជំនាញ​ចុះឆ្មក់បង្ក្រាប ទីតាំងក្លឹបមួយកន្លែង ។
ដោយបានឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំ​យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចក្លឹប​មួយ​កន្លែង ដែល​មាន​យីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១ រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤ ។
ដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នង​ការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះ គឺមានមនុស្សជាច្រើនចេញ​ចូល​នៅ​ទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។
ដោយទីតាំងក្លឹប GTនោះ មាន​ការ​ពាក់ព័ន្ធ​នឹង​សារធាតុញៀន​ផងដែរ។

ក្រោយប្រតិបត្តិការ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនប​រទេស​​​ជា​ច្រើននាក់ និង​វត្ថុតាង​មួយ​ចំនួននាំ​យក​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្ត​ទុក​ដាក់​បោស​សម្អាត​ពី​បញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹបកម្សាន្តនិង ខារ៉ាអូខេហាងនានា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version