GUMBALL 3000 ជាព្រឹត្តិការណ៍ដ៏ធំមួយដែលអាចលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា!

ភ្នំពេញ)៖ អ្នកស្នេហាវិស័យរថយន្ត Supercar ប្រាកដជាធ្លាប់បានឮនិងស្គាល់ឈ្មោះ លោក Maximillion Cooper ហើយ ជាពិសេសដឹងថា កន្លែងណាមានឈ្មោះលោក កន្លែងនោះតែងតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង។
ជាក់ស្ដែងនៅថ្ងៃនេះ ស្រាប់តែវត្តមានរបស់លោក Maximillion Cooper ក៏បានមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានទាំងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់តំណាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង ទៀតផង។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បាននិយាយថា ព្រឹត្តិការណ ( GUMBALL 3000) ជាព្រឹត្តិការណ៍ មួយដែលធំដែលប្រមូលផ្តុំទៅដោយរថយន្តទំនើបៗលំដាប់សេដ្ឋីនិងវត្តមាន Youtube ល្បីៗជាច្រើន ព្រឹត្តិការណ៍នេះក៏អាចលើក ស្ទួយ កាន់ តែ ខ្ពស់ដល់វិស័យទេស ចរណ៍របស់កម្ពុជា ។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្តីពីព្រឹត្តិការណ៍ ប្រមូល ផ្ដុំ កំពូល រថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញ និង YouTube លើពិភពលោក (GUMBALL 3000) ដែលជា ព្រឹត្តិការណ៍ ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជានាខែកញ្ញាខាងមុខ ក្រោម ការរៀបចំរបស់ក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីបម៉ុង រួម សហការជាមួយនឹងក្រសួងទេសចរណ៍ និងសហការផ្សព្វ ផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍ បាយ័ន ។

លោកឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្នុង នាមសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី និងការយកចិត្តទុកដាក់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។
គឺការ រៀប ចំ ព្រឹត្តិការណ៍នេះនឹងលើកស្ទួយដល់វិស័យទេសចរណ៍ របស់ កម្ពុជា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ។

លោកឯកឧត្តម ក៏បានសបញ្ជាក់អោយដឹទៀតថា វិស័យទេសចរណ៍ជាចន្ទុលរបស់ជាតិ ដូច្នេះព្រឹត្តិ ការណ៍ ប្រមូល ផ្ដុំ កំពូល រថយន្ត ទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភព លោក ដែលមានឈ្មោះថា ( GUMBALL 3000) នេះ ជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក នេះជា ផលិត ផល ទេសចរណ៍ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version