Update៖ ស៊ូដង់ នឹងចាប់ផ្តើមកិច្ចចរចាសន្តិភាព នៅថ្ងៃទី១៤ ខែសីហាខាងមុខ!

ប្រទេសស៊ូដង់ បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១១)ថា កិច្ចចរចាសន្តិភាព គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា ។
ខណៈកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា Rapid Support Forces (RSF)កំពុងប្រយុទ្ធគ្នា។

ប្រធានគណៈប្រតិភូស៊ូដង់ លោក Mohamed Bashir Abu-Namo បាននិយាយថា ការពិគ្រោះយោបល់បានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀងស្តីពី ការចូលរួមរបស់រដ្ឋាភិបាលក្នុងកិច្ចចរចាទីក្រុងហ្សឺណែវ។

លោក Abu-Namos បាននិយាយថា នេះគឺជាអនុសាសន៍មួយដល់ថ្នាក់ដឹកនាំមិនឱ្យចូលរួមក្នុងការចរចានៅទីក្រុងហ្សឺណែវ ។

លោកបានបន្ថែមថា បញ្ហាចុងក្រោយ គឺនៅសល់តែការសម្រេចចិត្តរបស់អ្នកដឹកនាំ និងការវាយតម្លៃរបស់វា ហើយវាពិតជាមានព័ត៌មានលម្អិតជាច្រើនដែលនាំឱ្យពួកយើងសម្រេចចិត្តបញ្ចប់កិច្ចពិភាក្សាពិគ្រោះយោបល់ដោយគ្មានកិច្ចព្រមព្រៀង គាត់បាននិយាយបន្ថែមដោយមិនផ្តល់ព័ត៌មានលម្អិត។

ការ​ពិគ្រោះ​យោបល់ កាល​ពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ហៅ​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យភាព​ស៊ូដង់ លោក Abdel Fattah al-Burhan។

គួរបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ នៅតែធ្ងន់ធ្ងរ ចំពេលមានជម្លោះដ៏សាហាវ ដែលបានសម្លាប់មនុស្សជិត 18,800 នាក់ និងមនុស្សជិត 10 លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីខែមេសា ឆ្នាំ 2023 នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version