មកស្គាល់ឈ្មោះសិស្ស ដែលធាក់តុលោកគ្រូ នឹងគំរាមប្រើអំពើហិង្សាលើគ្រូ!

(កំពង់ឆ្នាំង)៖ បងប្អូនប្រជាពលរដ្ឋប្រាកដជា បានឃើញរួចមកហើយនូវឃ្លីបវីដេអូ១ ដែលគេចែកចាយនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១២.០៨.២០២៤..!។
ដោយសិស្សម្នាក់ ប្រើប្រាស់ឥរិយាបថ មិនសមរម្យ បែបហិង្សាមកលើគ្រូបង្រៀន និងធាក់តុ.លោកគ្រូទៀតផង.។
បណ្ដាលឱ្យមានការរិៈគន់ទៅលើសិស្សម្នាក់នោះ និងអាណិតចំពោះគ្រូបង្រៀន…!។

-យ៉ាងណាមិញ បើយោងតាមលិខិតរបស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកជលគិរី បានឱ្យដឹងថា យុវសិស្សកោងកាចខាងលើឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃ”សាលាបឋមសិក្សាភូមិថ្មី” ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ចំពោះហេតុការណ៍ធាក់តុ.គ្រូនេះ គឺបានកើតឡើង កាលពីរសៀលថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤ នៅក្នុងថ្នាក់រៀន។
យុវសិស្សរូបនេះ មានឪពុកឈ្មោះ ប៊ុត រឺ ម្តាយឈ្មោះ ម៉ក់ ទុំ មានទីលំនៅភូមិភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version