Update៖ អាជីវករថា ខ្លួនដឹកផ្លែឈើពីវៀតណាម ក្នុង១រថយន្តសាំយ៉ុង បង់លុយជាហូរហែ អស់ជិត១លានរៀល!

(ស្វាយរៀង)៖ អ្នកដែលតែងតែដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនតំបន់ដូង”ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង!។
ដោយប្រើរថយន្តម៉ាកសាំយ៉ុង បានអះអាងថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែន តំបន់ដូង រួមនិងសមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវជាបន្តបន្ទាប់! ទម្រាំដល់កន្លែងលក់បោះដុំ នៅរាជធានីភ្នំពេញ អស់ជិត១.០០០.០០០រៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់.! ។
ខណៈវិក្កយបត្រ បង់ពន្ធនាំចូល ដែលចេញ ដោយការិយាល័យគយ ច្រកទ្វារព្រំដែនតំបន់ដូង ត្រឹមតែ ១៨.៣០០០រៀលប៉ុណ្ណោះក្នុង១រថយន្ត…!។

-ករណីនេះពុំមានការបកស្រាយបំភ្លឺពីលោក ឆេង សាវិន ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូង នោះឡើយ.!។

-ទាក់ទិនបញ្ហានេះដែរ អាជីវករអ្នកដឹកទំនិញ លួសសំណាញ់គ្រឿងដែក ពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនខាងលើ…!។

ដោយប្រើរថយន្តចំណុះ ៥តោន បានអះអាងថា ខ្លួនដឹក១ជើង បង់លុយឱ្យស្នាក់ការត្រួតពិនិត្យច្រកតំបន់ដូង ចំនួន៤ម៉ឺនរៀលជាកំហិត!.
បង់ឱ្យការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូងចំនួន១០ម៉ឺនរៀល!។

បង់ឱ្យគយសាខា ខេត្តស្វាយរៀង ដែលដាក់កុងត្រូល ចម្ងាយពីព្រំដែន ប្រហែល៤០០ម៉ែត្រ ចំនួន១០ម៉ឺនរៀលទៀត ។
រួចបន្តបង់ឱ្យមន្ត្រីពាក់ព័ន្ធ ជាបន្តបន្ទាប់ សរុប១ជើងៗ អស់ជាង៣០ម៉ឺនរៀល..!។

-អាជីវករបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹក បង់ពន្ធនាំចូលអ្វីឡើយ…!។

-រីឯអ្នកបើករ៉ឺម៉ក ដឹកទំនិញគ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយ ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់លុយអស់ជិត១លានរៀល។

ក្នុងនោះ បង់ឱ្យការិយាល័យគយច្រកទ្វារតំបន់ដូង ចំនួន៧០ម៉ឺនរៀល ក្នុង១ជើង សម្រាប់ការចេញវិក្កយបត្រ បង់ពន្ធនាំចូល លើមុខទំនិញមួយផ្នែកតូច ដើម្បីបង្គ្រប់កិច្ច..!។

ជាក់ស្ដែង ជារៀងរាល់លើក ពេលអត់វិក្កយបត្រ បង់ពន្ធនាំចូល គឺបង់ឱ្យគយ ច្រកទ្វារព្រំដែន ចំនួន៤៥០.០០០រៀល ក្នុង១ជើង!។
រួចបន្តបង់ឱ្យស្នាក់ការត្រួតពិនិត្យ រួមនិង គយសាខាខេត្ត ជាបន្តបន្ទាប់ សរុប អស់ជិត១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់!។

-ចំណែកម្ចាស់រថយន្ត”វេអង”ដឹកដំឡូងមី ទៅលក់នៅប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា ខ្លួនដឹកដំឡូង១ជើង បង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនមួយនេះ អស់ចំនួន១២៥.០០០រៀល ជាកំហិត!។

ដោយឡែក អ្នកដឹកទឹកកក ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូខ្នាតតូច បានលើកឡើងថា ប្រសិនបើខ្លួន ដឹកទឹកកក ហើយមានដាក់ទំនិញពីលើរ៉ឺម៉កតិចតួច..។

គឺក្នុង១ជើងៗ បង់អស់ចាប់៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល ក្នុងនោះបង់ឱ្យស្នាក់ការ ចំនួន១ម៉ឺនរៀល បង់ឱ្យគយច្រកទ្វារព្រំដែន ចំនួន១ម៉ឺនរៀល។
បង់ឱ្យគយសាខាខេត្ត ចំនួន១ម៉ឺនរៀល និងបង់ឱ្យអ្នកពាក់ព័ន្ធមួយចំនួនទៀត…!។

ប្រភពដដែលបន្តថា បើសិនខ្លួន ដឹកទឹកកកតែមួយមុខ ដោយពុំមានបន្ថែមទំនិញ ពីលើរ៉ឺម៉កនោះទេ គឺបង់ក្នុង១កន្លែងៗចំនួន ៥ពាន់រៀលប៉ុណ្ណោះ…!។

-អាជីវករ ដែលដឹកគ្រឿងសំណង់ ពីវៀតណាម ចូលមកកម្ពុជា ក៏បានបញ្ជាក់ដែរថា រូបគាត់ដឹក១ជើងៗ។បង់លុយឱ្យការិយល័យ គយច្រកទ្វារព្រំដែនតំបន់ដូង ចំនួន២០ម៉ឺនរៀលជាកំហិត ដោយពុំមានវិក្កយបត្រ បង់ពន្ធនាំចូល! ។

និងបង់ឱ្យស្នាក់ការចំនួន ២ម៉ឺនរៀល បង់ឱ្យគយសាខាខេត្ត ដែលដាក់(កុងត្រូល) ត្រង់ចំណុចខាងលើចំនួន២០ម៉ឺនរៀលទៀត.និងបន្តបង់ឱ្យអ្នកពាក់ព័ន្ធជាហូរហែ សរុប១ជើងៗ អស់ជាង៦០ម៉ឺនរៀល។

-រាល់ការចោទប្រកាន់ខាងលើ នៅរសៀលទី១៣.០៨.២០២៤ លោក ងួន ខាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ដូង បានថ្លែងប្រាប់«ដើមរាំង»ថា ស្នាក់ការ របស់លោកពុំដែលបានទទួលលុយពីអាជីវករ នោះឡើយ..!។លោក ងួន ខាន់ បន្តថា
ពាក់ព័ន្ធរឿង បង់ពន្ធនាំចូល ជាកាតព្វកិច្ច របស់ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែន…..។

-រីឯលោក ឆេង សាវិន ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូង មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល…!។-ចំពោះលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ក៏មិនអាចសុំការបំភ្លឺបានដែរ ខណៈទូរស័ព្ទចូលហើយគ្មានអ្នកទទួលដូចគ្នា…! ។-យ៉ាងណាក៏ដោយៈ ក្នុង១ថ្ងៃៗមានរ៉ឺម៉កនិងរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន.ទំនិញ.បន្លែ.ផ្លែឈើ.ពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនតំបន់ដូង” ដោយពុំបានបង់ពន្ធ និងបង់ពន្ធមិនគ្រប់..!។

ជាហេតុនាំឱ្យមន្ត្រី ខិលខូចខ្លះ ឆ្លៀតឱកាស គាបសង្កត់គំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀល ក្នុង១ថ្ងៃៗ ដើម្បីចែកបក្ខពួកខ្លួន!។

-ក្នុងរឿងនេះ មជ្ឈដ្ឋានខាងក្រៅ សូមស្នើដល់ឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយពីអាជីវករ ដូចការរៀបរាប់ខាងលើ ដើម្បី កែសម្រួលតម្រង់ទិស មន្ត្រីខិលខូច នឹងបង្កើនចំណូលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version