Update៖ បាតុកម្មហិង្សា នៅចក្រភពអង់គ្លេស ចាប់ខ្លួនសរុបជាង១.០០០នាក់!

ប៉ូលិសបាននិយាយ កាលពីថ្ងៃអង្គារ (១៣ ខែសីហា)ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ ។
ករណីកុបកម្មជាច្រើនថ្ងៃ ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ការរើសអើងជាតិសាសន៍ ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍ជាដើម។

អំពើហិង្សាបានផ្ទុះឡើង នៅក្នុងទីក្រុងនានាទូទាំងអង់គ្លេស និងក្នុងអៀរឡង់ខាងជើងផងដែរ ។
ប៉ុន្តែភាពចលាចលតិចជាងមុន បន្ទាប់ពីនគរបាលបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់អត្តសញ្ញាណ អ្នកពាក់ព័ន្ធក្នុងកុបកម្ម។

ក្រុមប្រឹក្សាស្នងការនគរបាលជាតិ បាននិយាយ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា មនុស្ស ១.០២៤នាក់ត្រូវបានចាប់ខ្លួន និង៥៧៥នាក់ត្រូវបានចោទប្រកាន់នៅទូទាំងចក្រភពអង់គ្លេស។
មនុស្សជាច្រើន ត្រូវបានចាប់ដាក់ពន្ធនាគារ ហើយអ្នកខ្លះត្រូវបានកាត់ឱ្យជាប់ទោស រយៈពេលយូរ។

កុបកម្ម ដែលបានធ្វើឡើងបន្ទាប់ពីការសម្លាប់ក្មេងស្រីបីនាក់នៅក្នុងទីក្រុង សៅផត (Southport) ភាគខាងជើងអង់គ្លេស បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី២៩ ខែកក្កដានេះ ។
ដោយត្រូវបានស្តីបន្ទោសដោយច្រឡំលើជនអន្តោប្រវេសន៍អ៊ីស្លាម ផ្អែកលើព័ត៌មានមិនពិតតាមអ៊ីនធឺណិត។
លើកចុងក្រោយដែលចក្រភពអង់គ្លេស បានមើលឃើញកុបកម្មដ៏រីករាលដាលគឺនៅក្នុងឆ្នាំ២០១១ នៅពេលដែលនគរបាលបាញ់សម្លាប់ បុរសស្បែកខ្មៅម្នាក់ បានបង្កឱ្យមានអំពើហិង្សា នៅតាមដងផ្លូវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version