លោក សេដ្ឋា ថាវីស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងពីនាយករដ្ឋមន្ត្រី!

ភ្ញាក់ផ្អើលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ(ទី១៤ ខែសីហា) បានសម្រេចចេញសាលក្រម ដកតំណែងនាយករដ្ឋមន្ត្រីថៃ ពីលោក សេដ្ឋា ថាវីស៊ីន។
-ការចេញសាលក្រមដកតំណែងនាយករដ្ឋមន្ត្រីថៃ នៅពេលនេះ បន្ទាប់ពី តុលាការប្រកាសសាលក្រមរំលាយបក្ស Move Forward កាលពីសប្ដាហ៍មុន…!។

កាលពីខែឧសភា តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ។
ដែលមាន​បំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ។
ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែល​ធ្លាប់ជាប់ពន្ធនាគារ រយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។
ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនង​ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារលោក សេដ្ឋា។

គួរបញ្ជាក់ថា លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៊ីណាវ៉ាត់ ។
ហើយបានក្លាយ​ជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា កាលពីឆ្នាំ២០២៣ កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version