Update៖ អ៊ីស្រាអែល វាយប្រហារភាគខាងត្បូងប្រទេសលីបង់ ស្លាប់២នាក់!

ក្រសួងសុខាភិបាល បាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃពុធ(ទី១៤ ខែសីហា)។

ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស៤នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារ ដែលបានកំណត់គោលដៅទីក្រុង Marjaayoun ។

ប្រភពពី កងទ័ពអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃពុធថា ខ្លួនបានវាយប្រហារ ទីតាំងយោធាដែលមានទំនាក់ទំនងនឹងក្រុម Hezbollah នៅក្នុងទីប្រជុំជន Rab El-Thalathine, Blida, Houla, Naqoura និង Aita ash-Sha។

ប្រភពដដែលបាននិយាយថា ការវាយប្រហារ បានកើតឡើងបន្ទាប់ពីគ្រាប់រ៉ុក្កែត ចំនួន៣ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ចូលទៅក្នុង Kiryat Shmona នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

យ៉ាងណាមិញ មិនទាន់មានព័ត៌មានអំពីរបួស ឬការខូចខាតនៅឡើយទេ។
ការភ័យខ្លាចបានកើនឡើងអំពីសង្រ្គាមពេញទំហឹង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
ចំពេលមានការ វាយលុកឆ្លងព្រំដែនរយៈពេលជាច្រើនខែ ជាពិសេសជាមួយនឹងក្រុមហេសបូឡា ដែលគំរាមកំហែងការសងសឹកយោធា។

បន្ទាប់ពីការធ្វើឃាតមេបញ្ជាការកំពូលរបស់ខ្លួន លោក Fouad Shukr នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុងបេរូតកាលពីថ្ងៃទី៣០ ខែកក្កដា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version