ទាហានអ៊ីស្រាអែល បាញ់សម្លាប់យុវជន​ប៉ាឡេស្ទីន​ម្នាក់ នៅ​ក្រុង​ហ្សេរុយសាឡឹមខាង​កើត!

យុវជន​ប៉ាឡេស្ទីន​ម្នាក់ ត្រូវ​បាន​កង​កម្លាំង​អ៊ីស្រាអែល បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​អង្គារ​(ទី១៣ ខែសីហា) ក្នុង​ក្រុង Anata ភាគ​ខាង​កើត​នៃ​ក្រុង ហ្សេរុយសាឡឹមខាងកើត។

អភិបាលក្រុង Jerusalem ដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន បានកំណត់អត្តសញ្ញាណជនរងគ្រោះថាជា Shadi Sheha អាយុ 16 ឆ្នាំ ដែលកំពុងធ្វើការនៅកន្លែងលាងរថយន្ត។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា Sheha ត្រូវបានតម្រង់គោលដៅ ដោយអ្នកលបបាញ់របស់កងទ័ពអ៊ីស្រាអែល ឈរជើងនៅខាងក្នុងការតាំងទីលំនៅ Pisgat Ze’ev ។
ក្មេង​ជំទង់​ត្រូវ​បាន​គេ​ចោទ​ថា គប់​ដុំ​ថ្ម​ទៅ​លើ​ទាហាន​អ៊ីស្រាអែល ពេល​គាត់​ត្រូវ​បាន​គេ​បាញ់។
ក្រោយ​មក​គាត់​បាន​ស្លាប់ ដោយសារ​របួស​នៅ​មន្ទីរពេទ្យ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់ West Bank កាន់តែកើតមានជាញឹកញាប់។ ដោយមានអំពើហិង្សា កាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សានៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។
ជនស៊ីវិលប៉ាឡេស្ទីន ក៏បានប្រឈមមុខនឹងការវាយប្រហារដោយហិង្សាពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែលខុសច្បាប់ផងដែរ។

ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន 625 នាក់ត្រូវបានសម្លាប់ ហើយជិត 5,400 នាក់ផ្សេងទៀតបានរងរបួស។
ដោយសារការបាញ់របស់កងទ័ពអ៊ីស្រាអែល នៅក្នុងទឹកដីដែលកាន់កាប់ នេះបើយោងតាមក្រសួងសុខាភិបាល ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version