(ភ្នំពេញ)៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩ចំនួនប្រមាណ១.០០០នាក់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបែកបាក់សង្គមជាតិប្រមាណ៥០០ឆ្នាំមកនេះ កើតឡើងដោយសារតែការបែកបាក់ផ្ទៃក្នុង ហើយលប្រទេសយើងទើបតែទទួលបានសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨មក ដែលកម្ពុជា ឈប់មានការវាយប្រហារគ្នា ឈប់ចែកទឹកដីគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបែកបាក់គ្នា កើតឡើងដោយសារខ្មែរគ្នាឯង ហើយគ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរនោះទេ ប៉ុន្ដែខ្មែរប្រឈមមុខដាក់ខ្មែរគ្នាឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីជៀសវាងការបែកបាក់នេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ៕