រាជរដ្ឋាភិបាល តែងតែស្តាប់ពីកង្វល់របស់ប្រជាជន ដើម្បីដោះស្រាយកង្វល់ និងមន្ទិលសង្ស័យ!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន១.០០០នាក់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្តាប់ពីកង្វល់របស់ប្រជាជន ។
ពោលគឺអ្នកស្រប អ្នកមិនស្រប អ្នកនៅកណ្តាល ហើយធ្វើយ៉ាងណាដើម្បីដោះស្រាយកង្វល់ និងមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ជាពិសេសរួមគ្នាអភិវឌ្ឍន៍ខេត្តទាំង៤នេះ ធានាឱ្យបានមិនបាត់អធិបតេយ្យភាព និងមិនបាត់បង់ទឹកដី មិនត្រឹមតែខេត្ត៤នេះទេ ប៉ុន្តែទូទាំងប្រទេសត្រូវធ្វើឱ្យបានសម្រាប់កូនចៅបន្តទៀត។

សម្តេចធិបតី បានថ្លែងបន្តថា យើងមិនអាចធ្វើបានទេ បើយើងបែកបាក់ ហើយកាប់ចាក់គ្នា ដូច្នេះយើងមិនត្រូវធ្វើអ្វីអោយហួសពីព្រំដែនច្បាប់នោះទេ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើបាតុកម្មនាពេលនេះគឺមិនមែនការធ្វើបាតុកម្មបញ្ចេញមតិអោយកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នោះទេ គឺរៀបចំធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version