Update៖ អ៊ុយក្រែននិងរុស្ស៊ី អះអាងផ្ទុយគ្នា ជុំវិញការដណ្ដើមតំបន់ឃើស ក្នុងប្រទេសរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៥ ខែសីហា) អ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយរុលទៅមុខ ចូលក្នុងប្រទេសរុស្ស៊ី នៃតំបន់ឃើស (Kursk) និងដណ្តើមបានផ្ទៃដីជាង១.១០០ គីឡូម៉ែត្រក្រឡា។

រីឯភាគីរុស្ស៊ីវិញ បាននិយាយថា ខ្លួនបានដណ្តើមមកវិញ នូវភូមិ.ក្នុងតំបន់ព្រំដែនឃើស (Kursk) ។
ហើយបានប្រកាសថា ខ្លួនកំពុងបញ្ជូនកងកម្លាំងបន្ថែម ទៅកាន់តំបន់ បេលកូរុដ (Belgorod) ដែលនៅជិតទីនោះ..!។

-អ៊ុយក្រែន ថាឥឡូវនេះ កងទ័ពរបស់ខ្លួន បានគ្រប់គ្រងភូមិរាប់សិបកន្លែង និង ទីប្រជុំជន ស៊ូដហ្សា ( Sudzha) ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ពីព្រំដែន។

មេបញ្ជាការយោធាជាន់ខ្ពស់ អ៊ុយក្រែន លោក អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrsky) បាននិយាយថា យើងបានគ្រប់គ្រងលើទឹកដី ទំហំ១.១៥០ គីឡូម៉ែត្រក្រឡា និងភូមិចំនួន៨២ ក្នុងដែនដីរបស់រុស្ស៊ី។
ស្របពេលដែលអ៊ុយក្រែន ប្រកាសដណ្ដើមបានដីពីរុស្ស៊ីបែបនេះ។ ស្រាប់តែអាជ្ញាធរ រុស្ស៊ី នៅតំបន់ឃើស ក៏បានប្រកាសជម្លៀសប្រជាជនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version