Update៖ អ៊ុយក្រែន វាយប្រហារចូលប្រទេសរុស្ស៊ី ស្លាប់២នាក់និងរបួស១១នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត បានរងរបួស ។
នៅក្នុងការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ុយក្រែន ទៅលើផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Donetsk ភាគខាងកើត នៃប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើង ។
ខណៈដែលមនុស្សជាច្រើន នៅខាងក្នុងផ្សារទំនើប Galaktika។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ី TASS បានរាយការណ៍ ដោយដកស្រង់ប្រភពពីការអនុវត្តច្បាប់។

ទីភ្នាក់ងារសារព័ត៌មាន បាននិយាយថា (បឋម)អ្នកស្លាប់យ៉ាងហោចណាស់២នាក់ នៅផ្សារទំនើប Galaktika។

អ៊ុយក្រែន បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ជា​ច្រើន​គ្រាប់ ហើយ​មួយ​គ្រាប់ បាន​វាយ​ប្រហារ​មន្ទីរ​ពេទ្យ ខណៈ​ខ្លះ​ទៀត វាយ​ប្រហារ​អគារ​លំនៅឋាន​ក្បែរ​នោះ។

យោងតាមទីភ្នាក់ងារព័ត៌មាន បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅក្នុងផ្សារទំនើប ។
បន្ទាប់ពីការវាយប្រហារ តាមអាកាស ដោយសេវាសង្គ្រោះបន្ទាន់ មានការពិបាកទៅដល់មនុស្ស នៅខាងក្នុងផ្សារទំនើប ខណៈដែលការបាញ់ផ្លោងនៅតែបន្ត។

ទោះជាយ៉ាងណា ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនថា ជា “ការវាយប្រហារដោយកំសាក” និងជា “អំពើភេរវកម្មដែលបានគ្រោងទុកជាមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version