សម្ដេចតេជោ មិនឱ្យសង់អគារកំពស់១០០ជាន់ នៅតំបន់រមណីយដ្ឋាន អង្គរនោះឡើយ!

(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មួយជីវិតសម្តេចតេជោតស៊ូដើម្បីជាតិ និងប្រជាជន សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ជាន់នោះទេ។
ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ ដំណែលដូនតាខ្មែរ។
សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកទី០៨.១២.២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version