Update៖ រុស្ស៊ីចោទលោកខាងលិចថា ជាអ្នកជំរុញឱ្យអ៊ុយក្រែន វាយលុកចូលក្នុងប្រទេសរុស្ស៊ី!

លោក Nikolai Patrushev ជំនួយការ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី១៦ខែសីហា)ថា ប្រទេសលោកខាងលិច និងសម្ពន្ធមិត្តណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក បាននឹងកំពុងជួយអ៊ុយក្រែន ក្នុងការវាយប្រហារឆ្លងដែនចូលក្នុងប្រទេសរុស្ស៊ី នៅតំបន់ Kursk។

ក្នុងបទសម្ភាសន៍ ជាមួយកាសែត Izvestia លោក Patrushev គូសបញ្ជាក់ថា ប្រតិបត្តិការនៅតំបន់ Kursk ក៏ចូលរួមរៀបចំផែនការ ដោយអង្គការណាតូ (NATO) និងកងកម្លាំង ពិសេសរបស់លោកខាងលិច…!។

សេចក្តីថ្លែងការណ៍ ដោយមេដឹកនាំសម្ព័ន្ធភាព គឺសហរដ្ឋអាមេរិក បានអះអាងថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយលុកចូលនៅតំបន់ Kursk នោះឡើយ។

គួរបញ្ជាក់ថា សេវិតមាន បានឱ្យដឹងថា អ៊ុយក្រែន មិនបានឱ្យដំណឹងមុនទេ អំពីការលុកលុយរបស់ខ្លួន។
ខណៈទីក្រុងវ៉ាស៊ីនតោន មិនមានការពាក់ព័ន្ធក្នុងប្រតិបត្តិការនេះទេ។
តាមវីដេអូផ្សព្វផ្សាយ ដោយក្រសួង​ការពារជាតិ​រុស្ស៉ី មាន​អាវុធ​របស់សហរដ្ឋ​អាមេរិក​ នៅលើទឹកដីនៃតំបន់​ Kursk៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version