Update៖ រុស្ស៊ីបដិសេធ របាយការណ៍ ចរចាដោយប្រយោលជាមួយអ៊ុយក្រែន!

ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)បានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស(Kursk) ធ្វើឱ្យមានកិច្ចពិភាក្សា ដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារ លើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ។

សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូ ទៅប្រទេសកាតាក្នុងខែនេះ ។
ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។

សារព័ត៌មានដដែល បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ។
ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។

លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នក នាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។

រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។

សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version