Update៖ លោក បៃដិន អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា គឺអាចទៅរួច!

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)ថា លោកជឿជាក់ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបគឺ “នៅតែអាចធ្វើទៅបាន”។

លោក Biden បានប្រាប់អ្នកយកព័ត៌មានថា កិច្ចពិភាក្សាកំពុងដំណើរការនៅឡើយ យើងមិនបោះបង់ទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ។
ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង នៅក្នុងតំបន់ហ្គាហ្សា។

នេះជាដំណើរ​លើក​ទី​៩ហើយ របស់​លោក Antony Blinken ទៅ​កាន់​អ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាម។

អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល 1,200 នាក់ ដោយមានប្រហែល 250 នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version