អ៊ីស្រាអែលថា សង្គ្រាម​នៅហ្គាហ្សា​អាចបញ្ចប់​បាន លុះត្រាតែក្រុម​ហាម៉ាស ព្រមចុះចាញ់!

អ្នកនាំពាក្យអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប នឹងបញ្ចប់ ដោយការចុះចាញ់របស់មេដឹកនាំក្រុមហាម៉ាស និងការវិលត្រឡប់ នៃចំណាប់ខ្មាំងវិញ។

លោក Ofir Gendelman អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់អ្នកយកព័ត៌មានថា “សង្រ្គាមនៅហ្គាហ្សាអាចបញ្ចប់ដោយលក្ខខណ្ឌដែលមេដឹកនាំក្រុមហាម៉ាសបានចុះចាញ់នឹងកងទ័ពអ៊ីស្រាអែល ហើយអ្នកទោសត្រូវបានត្រឡប់មកវិញ” ។

អ៊ីស្រាអែល បានបន្តការវាយលុកយោធារបស់ខ្លួននៅលើតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី១ ខែធ្នូ បន្ទាប់ពីការបញ្ចប់នៃការផ្អាកមនុស្សធម៌រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស។

យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីន ១៧,១៧៧នាក់ ត្រូវបានសម្លាប់ និងជាង ៤៦,០០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងជើងគោក លើតំបន់ជុំវិញ ចាប់តាំងពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែន ដោយក្រុមហាម៉ាស។

យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាសមានចំនួន1,200 នាក់ ។
ខណៈដែលចំណាប់ខ្មាំងចំនួន 138 នាក់នៅតែត្រូវបានចាប់ខ្លួនដោយក្រុមប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version