ស្រីស្អាតម្នាក់យកអាវុធខ្លីរបស់សង្សារ បាញ់មេឃ១គ្រាប់និងបង្ហោះFacebookត្រូវបានឃាត់ខ្លួន!

(ភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ បានយកកាំភ្លើងខ្លីរបស់សង្សារ បាញ់មេឃ១គ្រាប់ ចេញពីក្នុងរថយន្ត និងបង្ហោះ Facebook ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះបានបង្កការភ្ញាក់ផ្អើល កាលពីយប់ទី២០ ខែសីហា ឆ្នំា២០២៤ ខណៈFacebookឈ្មោះ Yubee Ly ជាអ្នកបង្ហោះ សកម្មភាពបាញ់បោះ ។

-ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានអោយដឹងថា សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
បានចុះឃាត់ខ្លួនម្ចាស់ គណនីហ្វេសប៊ុក Yubee Ly ឈ្មោះ ពិត ម៉េង លីហ័រ ដែលបានបង្ហោះវីដេអូបាញ់កាំភ្លើងខ្លី ឡេីងលេី ហើយ សរសេរខ្លឹមសារ កាចចឹងធ្វេីប្រពន្ធបងបាននៅ។

ក្នុងនោះសមត្ថកិច្ច ក៏បាននាំខ្លួននារីដៃដល់ មកនាយកដ្ឋានព្រហ្មទណ្ឌ ដេីម្បីធ្វេីការសួរ ពាក់ព័ន្ធនឹងករណីវីដេអូ បាញ់កាំភ្លើងខ្លីឡេីងលេី….!។ ប្រភពបន្ថែមថា កាំភ្លើងខ្លីនោះ ជារបស់សង្សារនាង ដែលធ្វើការជាកងកម្លាំងប្រដាប់អាវុធ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version