Update៖ អ៊ីស្រាអែល វាយប្រហារសម្លាប់មេបញ្ជាការប៉ាឡេស្ទីនម្នាក់ នៅលីបង់!

ក្រុមប៉ាឡេស្ទីន Fatah បាននិយាយកាលពីថ្ងៃពុធ(ទី២១ខែសីហា)ថា មេបញ្ជាការយោធារបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើភាគខាងត្បូងនៃប្រទេសលីបង់។

កងពលប្រដាប់អាវុធ របស់ក្រុម Al-Aqsa Martyrs Brigades បាននិយាយថា លោក Khalil al-Makdah ត្រូវបានសម្លាប់នៅក្នុងទីក្រុងឆ្នេរសមុទ្រស៊ីដូន។
ខណៈពេលលោកកំពុង បំពេញកាតព្វកិច្ច ក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន និងការតស៊ូ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់ប្រទេសលីបង់ បាននិយាយថា al-Makdah ត្រូវបានសម្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារ លើរថយន្តរបស់គាត់នៅក្នុងតំបន់ Villas ក្នុងទីក្រុងស៊ីដុន។

កងទ័ព​អ៊ីស្រាអែល បាន​បញ្ជាក់​ថា​បាន​ធ្វើ​ឃាត​ក្រុម al-Makdah ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្រុង​ស៊ីដូន។

សេចក្តីថ្លែងការណ៍យោធាមួយ បានអះអាងថា al-Makdah និងប្អូនប្រុសរបស់គាត់ Munir បានធ្វើការជាមួយក្រុម Hezbollah និងកងឆ្មាំបដិវត្តអ៊ីស្លាម របស់អ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំដើម្បីអនុវត្តការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។

កងទ័ព​បាន​ផ្សព្វផ្សាយ​វីដេអូ នៃ​ការ​វាយប្រហារ តាម​អាកាស​របស់​ខ្លួន​ដែល​បាន​សម្លាប់​មេបញ្ជាការ Fatah ។
គួរបញ្ជាក់ថា ក្រុម Fatah ដឹកនាំដោយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version