កូនខ្មែរត្រូវចេះសរសេរខ្មែរ ឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យច្បាស់ ដើម្បីងាយស្រួលរកការងារធ្វើ!

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានថ្លែងថា«កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារធ្វើ»។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច ចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ ដែលជាសកម្មភាពក្រៅផ្លូវការ របស់សម្ដេចធិបតី….!។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា កុំភ្លេចធំបំផុត គឺគណិត ហើយនិងខ្មែរ ត្រូវពង្រឹង កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់។

សម្តេចធិបតី បានឲ្យដឹងថា ម៉ោងដែលបង្រៀនបន្ថែម គឺផ្ដោតខ្លាំងប្រមាណ៨០ភាគរយ ទៅលើមុខវិទ្យាគណិតវិទ្យា និងមុខវិទ្យាភាសាខ្មែរ ខណៈភាសាអង់គ្លេស និងកុំព្យូទ័រ បន្ទាប់បន្សំបន្ថែម។

សម្តេចធិបតី ក៏បានលើកឡើងផងដែរថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ទៅដាក់ពាក្យរកការងារធ្វើក៏ពិបាក ជួនកាលសរសេរមិនត្រូវន័យទៀតផង។

-សម្តេចធិបតី សំណូមពរឲ្យឪពុក-ម្តាយ សហការជាមួយលោកគ្រូ-អ្នកគ្រូ ក្នុងការប្រដៅកូនរបស់ខ្លួន ឲ្យមានឥរិយាបថល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេកនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version