Update៖ ការចាប់ខ្លួនម្ចាស់ Telegram មកពីខ្វះអ្នកត្រួតពិនិត្យលើប្រព័ន្ធ បង្កជាបទល្មើស!

សារព័ត៌មានបារាំង បានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យ ក្នុងការសម្របសម្រួលកម្មវិធី។
ដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ ធ្វើសកម្មភាព ឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។

ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៊ើបអង្កេត លើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ ​Telegram។
ហើយប៉ូលិសបារាំង ចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការក្រោតក្រែងនៅលើ Telegram។
-សូមជម្រាបថា លោក Pavel Durov ម្ចាស់និងនាយកប្រតិបត្តិកម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។

ប្រព័ន្ធ Telegram ឥឡូវនេះមានអ្នកប្រើប្រាស់ ជាប្រចាំរហូតដល់ ៩០០លាននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version