ល្បីរឿងឃាត់ខ្លួន​លោកផ្កាយ៣ ស៊ុន​ ហួរ​ ពាក់ព័ន្ធ​លុយ​ជាង​៣លានដុល្លារ ប៉ុន្តែអ្នកនាំពាក្យថា ពុំបានដឹងទេ!

(ភ្នំពេញ)៖ ប្រភព​បាន​អោយដឹងថា​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​លោក​ផ្កាយ​៣​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​។
ពាក់ព័ន្ធ​បណ្ដឹង​របស់​ជនរងគ្រោះ ដែល​បានប្ដឹង​ពី​បទ​ រំលោភ​ទំនុកចិត្ត​ ប្រេីប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ក្លែងបន្លំឯកសារសាធារណៈ​ លក់ដីខ្យល់​ជាង ៣លានដុល្លារ​។

ដោយព្រឹកទី២៧.០៨.២០២៤ សមត្ថកិច្ច​កំពុងរៀបចំ​សំណុំរឿង​បញ្ជូនទៅ​អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់​។

-ពាក់ព័ន្ធការឃាត់ខ្លួននេះ លោក សំវិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី២៧.០៨.២០២៤ថា ក្នុងនាមជាអ្នកនាំពាក្យ លោកពុំបានដឹងទេចំពោះការឃាត់ខ្លួននេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version