លោក ខេម បរិច្ចាគថវិកាចំនួន២០លានរៀល ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!

(ភ្នំពេញ)៖ ស្របពេលដែលឧកញ៉ា ព្រាប សុវត្ថិ និងលោកឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសបរិច្ចាគថវិកាក្នុងម្នាក់ៗ ចំនួន២០០លានរៀល ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។
ស្រាប់តែលោក ខេម ក៏បានប្រកាសចូលរួមជាថវិកាចំនួន ២០លានរៀលផងដែរ។

-យោងតាមការជូនដំណឹង របស់ខុទ្ធកាល័យសម្តេចធិបតី នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។
បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។
ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។

ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version