Update៖ គណៈប្រតិភូអ៊ីស្រាអែល នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដូហា ដើម្បីចរចា​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា!

ក្រុមអ្នកចរចារបស់ប្រទេសអ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុង Doha នៅថ្ងៃពុធ(ទី២៨ខែសីហា)។
ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅតំបន់Gaza និងសំណើផ្លាស់ប្តូរចំណាប់ខ្មាំង។
-នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល កាលពីថ្ងៃអង្គារ។  កាសែតប្រចាំថ្ងៃ Yedioth Ahronoth បាននិយាយថា គណៈប្រតិភូអ៊ីស្រាអែល មកពី Mossad, Shin Bet និងកងទ័ពនឹងធ្វើដំណើរទៅកាន់ទីក្រុង Doha នៅថ្ងៃពុធ.!។បន្ទាប់ពីការពិគ្រោះយោបល់ ដែលធ្វើឡើងនៅទីក្រុង Tel Aviv រួចមក។

គណៈប្រតិភូ នឹងបន្តកិច្ចពិភាក្សាជាមួយអ្នកសម្រុះសម្រួលក្នុងទីក្រុងដូហា ដើម្បីបង្រួមគម្លាតនៅក្នុងគ្រោងទូលំទូលាយ នៃកិច្ចព្រមព្រៀងដែលបានស្នើឡើង។

នៅល្ងាចថ្ងៃចន្ទ ក្រុមចរចារបស់អ៊ីស្រាអែល បានវិលត្រឡប់ពីរដ្ឋធានីគែរ របស់អេហ្ស៊ីបវិញ ។
ដោយមិនបានទទួលជោគជ័យណាមួយនៅក្នុងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងការចរចាផ្លាស់ប្តូរអ្នកទោសឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ របស់អ៊ីស្រាអែល KAN គណៈប្រតិភូ បានជូនដំណឹងដល់ថ្នាក់ដឹកនាំនយោបាយថា ឱកាសនៃការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស “មិនខ្ពស់ទេ”។

អស់រយៈពេលជាច្រើនខែមកហើយ ដែលសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីបបានព្យាយាមឈានដល់កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលត្រូវបានជាប់គាំងដោយសារតែការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការបំពេញតាមការទាមទាររបស់ក្រុមហាម៉ាសដើម្បីបញ្ឈប់សង្គ្រាម។

អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។

យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ការវាយលុកបានបណ្តាលឱ្យមានអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនជិត 40,500 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង 93,500 នាក់រងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version