ក្រុមហ៊ុន”គ្លូប៊លគ្រីន អិននរ័ជី ឌីវែលឡុបមែន”ជួយជួសជុលផ្លូវលំ១ខ្សែ នៅស្រុកជ័យសែន!

(ព្រះវិហារ)​៖​ ផ្លូវលំ១ខ្សែ ដែលមានប្រវែងជាង៣០គីឡូម៉ែត្រ តភ្ជាប់ពី
ផ្លូវជាតិលេខ៩៤​ ត្រង់ចំណុចស្រុក
ជ័យសែន ទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មារ ដែលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង​ កាលពីកន្លងមក។
ឥឡូវត្រូវបានក្រុមហ៊ុន គ្លូប៊លគ្រីន អិននរ័ជី ឌីវែលឡុបមែន (ក្រុមហ៊ុនរ៉ែដែក) ធ្វើការ
ជួសជុលឡេីងវិញ​ បានប្រវែង១៦គីឡូម៉ែត្រ ដេីម្បីងាយស្រួលធ្វេីដំណេីរទៅមក..!។

លោក លី សុខ តំណាងក្រុម
ហ៊ុន គ្លូប៊លគ្រីន អិននរ័ជី ឌីវែលឡុបមែន បានលេីកឡេីងថាៈ ក្រោយឃើញពីការលំបាក របស់ប្រជាពល
រដ្ឋនៅស្រុកជ័យសែន និងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបា
លកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ ។
ទេីបក្រុមហ៊ុនរបស់លោក ចំណាយថវិកាជួយជួសជុលផ្លូវ១ខ្សែ ខាងលេី​ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកក៏ដូចជួយសម្រួលដល់ការដឹកជញ្ជូនផលដំណាំកសិករចេញទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលផងដែរ ។

ក្នុងនោះលោកវរសេនីយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកជ័យសែន​ បានអោយដឹងថា ផ្លូវ១ខ្សែនេះ បានជួសជុលរួចហើយចំនួន១៦គីឡូម៉ែត្រ ចាប់ពីចំណុខផ្លូវបំបែកលេខ៩៤ រហូតដល់ស្ពានប្រមូលផ្តុំ ។
ដោយចាក់គ្រួសក្រហម លាយល្បាយថ្ម នៅជាង១៥គីឡូម៉ែត្រទៀត បានកៀរបង្ហាប់អោយស្មើរ គ្រោងចាក់គ្រួសនិងល្បាយថ្មនាពេលក្រោយ ។

លោក រស់ ហេង អភិបាលស្រុកជ័យសែន បានលើកឡើងថា ក្រោ
មការដឹកនាំ ចង្អុលបង្ហាញពីសំណា
ក់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគ
ណៈអភិបាលខេត្តព្រះវិហារ ។
នឹងដោយបានសហការយ៉ាងល្អពីសំ
ណាក់លោក លី សុខ តំណាង
ក្រុមហ៊ុន គ្លូប៊លគ្រីន អិននរ័ជីឌីវែលឡុបមែន បាផ្តល់ថវិកាសម្រាប់ជួសជុលផ្លូវ១ខ្សែខាងលើ។

លោក រស់ ហេង បន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ចំនួន៤ឃុំក្នុងស្រុកជ័យសែន ដែលត្រូវការប្រើប្រាស់ដឹកកសិផលមកកាន់ទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version