Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្គាហ្សា ស្លាប់មនុស្សរាប់សិបនាក់ទៀត!

អ៊ីស្រាអែល បានបញ្ជូនរថក្រោះ ចូលជ្រៅទៅក្នុងទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ដោយបានបើកការវាយប្រហារ នៅទូទាំងតំបន់។

ខណៈដែលពួកគេ បានបន្តប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ ដែលដឹកនាំដោយក្រុមហាម៉ាស់ ។
ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ៣៤នាក់ កាលពីថ្ងៃពុធ (២៨ ខែសីហា)នេះ។

អ្នកស្រុកនៅក្រុង Khan Younis និយាយថា រថក្រោះ អ៊ីស្រាអែល បានធ្វើការវាយរុលដ៏ភ្ញាក់ផ្អើលមួយចូលទៅក្នុងកណ្តាលទីក្រុង ហើយយោធាបានបញ្ជាឱ្យមានការជម្លៀសនៅភាគខាងកើត ។

ដោយបង្ខំឱ្យក្រុមគ្រួសារជាច្រើនរត់ភៀសខ្លួនដើម្បីសុវត្ថិភាព ខណៈអ្នកផ្សេងទៀតត្រូវបានជាប់ខ្លួននៅក្នុងផ្ទះសម្បែងក្រោមការបាញ់ប្រហារដ៏ខ្លាំងក្លា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែល បានចេញបញ្ជាជម្លៀសជាច្រើននៅទូទាំងតំបន់ហ្គាហ្សា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម រយៈពេលជិត ១១ខែមក ។
ដែលបណ្តាលឱ្យមានការតវ៉ាត្អូញត្អែរពីប្រជាជនប៉ាឡេស្ទីន អង្គការសហប្រជាជាតិ និងក្រុមមន្ត្រីផ្តល់ជំនួយសង្គ្រោះ ជុំវិញការបង្រួមតំបន់មនុស្សធម៌ និងអវត្តមានតំបន់សុវត្ថិភាព។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានបញ្ជាឱ្យមានការជម្លៀស នៅក្នុងតំបន់ដែលក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតបានធ្វើការវាយប្រហារ រួមទាំងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version