Update៖ ព្រះសង្ឃ ជាន លីហ័រ ត្រូវបានមន្ត្រីសង្ឃ រួមនិងអាជ្ញាធរស្រុកស្វាយអន្ទរ ផ្សឹកទាំងយប់!

(ព្រៃវែង)៖ នៅទីបំផុត! ព្រះគ្រូ ជាន លីហ័រ ចៅអធិការវត្តស្ដីទី នៃវត្ត(ស្វាយអង្គ)ហៅវត្តព្រៃចារ ស្ថិតនៅភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានអាជ្ញាធររួមនិងមន្ត្រីសង្ឃ ផ្សឹក កាលពីវេលាម៉ោង០៨យប់ក្នុងថ្ងៃទី២៨.០៨.២០២៤ បន្ទាប់ពីអាចារ្យគណៈកម្មការ ចោទប្រកាន់ថា(មានស្រី)..!។
-ការផ្សឹកព្រះសង្ឃអង្គនេះ ធ្វើឡើងនៅ(វត្តស្វាយបុទុម)ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ«ដើមរាំង»កាលពីល្ងាចទី២៨.០៨.២០២៤ ព្រះសង្ឃ ជាន លីហ័រ បានមានសង្ឃដីកាថា ព្រះអង្គពុំបាន ប្រព្រឹត្តខុសវិន័យសង្ឃ ទៅលួចមានស្រីដូចការចោទប្រកាន់ របស់អាចារ្យគណៈកម្មការ នោះឡើយ.!។

បើតាមអតីតព្រះសង្ឃ ជាន លីហ័រ មូលហេតុនៃទំនាស់ រវាងអាចារ្យគណៈកម្មការ ជាមួយព្រះអង្គ គឺផ្ដើមចេញពីការចោទប្រកាន់ ដោយគ្មានមូលដ្ឋានទាំងនេះហើយ.!។

អតីតព្រះសង្ឃ ជាន លីហ័រ បន្តថា
កាលពីថ្ងៃទី២៥.០៧.២០២៤ អាចារ្យនិងគណៈកម្មការ បាននាំគ្នាផ្ទុះការតវ៉ា បណ្ដេញព្រះអង្គចេញពី(វត្តព្រៃចារ)ដោយចោទថា(ព្រះអង្គលួចមានស្រី)!។
ពោលគឺ ទំនាស់មួយនេះ បានក្លាយជាទំនាស់រ៉ាំរ៉ៃ រកទីបញ្ចប់គ្មាន.!។

ខណៈក្រុមគ្រួសារ របស់ព្រះអង្គ ក៏បានប្ដឹងអាចារ្យ គណៈកម្មការ មួយចំនួន ទៅតុលាការទៀតផង។
ដោយផ្អែកថា ការចោទមកលើព្រះសង្ឃ គឺគ្មានមូលដ្ឋាន បង្កការរើសអើង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ ព្រះសង្ឃ រួមនិងក្មេងស្រីដែលគ្នា មិនដឹងអ្វីសោះ ក៏ត្រូវខូចឈ្មោះផងដែរ…!។

អតីតព្រះសង្ឃ ជាន លីហ័រ បញ្ជាក់ទៀតថា ក្រោយមានទំនាស់បែបនេះ នៅថ្ងៃទី២៦.០៨.២០២៤ អាជ្ញាធរនិងមន្ត្រីសង្ឃ បាននិមន្តព្រះអង្គ ចេញពីវត្ត(ស្វាយអង្គ)ហៅវត្តព្រៃចារ។
ដោយមកគង់ នៅ(វត្តស្វាយបុទុម) ស្ថិតនៅភូមិ.ឃុំខាងលើ ក្នុងបំណងបញ្ជៀសបញ្ហាផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ..!។

-ជុំវិញរឿងនេះលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានថ្លែងប្រាប់«ដើមរាំង»នៅល្ងាចទី២៨.០៨.២០២៤ថា ការនិមន្តព្រះសង្ឃ ជាន លីហ័រ ចេញពី(វត្តព្រៃចារ)។
គឺខ្លាចមានអំពើហិង្សាកើតឡើង នឹងខ្លាចអ្នកមិនចូលចិត្តព្រះអង្គ លបលួចធ្វើបាបព្រះអង្គ ពេលយប់ស្ងាត់..!។
ក្នុងពេលនោះ លោក ប៉ិច សុង ក៏បានបញ្ជាក់ថា គ្មាននរណាបង្ខំព្រះអង្គ ឬចាប់ផ្សឹកព្រះអង្គនោះឡើយ…!។

ក្រោយលោក ប៉ិច សុង អះអាងថា គ្មាននរណាបង្ខំព្រះអង្គ ឬចាប់ផ្សឹកបែបនេះ! នៅយប់ទី២៨.០៨.២០២៤ ក្នុងថ្ងៃដដែល ស្រាប់តែមានការផ្សឹកព្រះអង្គ ជាន លីហ័រ តែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version