ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវឱ្យប្រជាជនទាំងអស់ រួមគ្នាការពារសុខសន្តិភាព និងបូរណភាពទឹកដី!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញទៅទស្សនកិច្ច ស្វែងយល់អំពីសក្តាពល និងការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា បើគ្មានសុខសន្តិភាព គ្មានស្ថិរភាពនយោបាយនោះទេ ប្រទេសកម្ពុជាយើងមិនអាចអភិវឌ្ឍន៍ មិនអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋ មិនអាចយកផលិតផលទៅលក់នៅក្រៅប្រទេស មិនអាចទាក់ទាញទេសចរមកលេងនៅកម្ពុជាបានទេ ពោលគឺគ្មានសុខសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ដូចនេះ ត្រូវរួបរួមគ្នាការពារសន្តិភាព បូរណភាពទឺកដីរបស់យើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញការរីករាយនិងរំភើបចំពោះទឹកចិត្តរបស់តំណាងកម្មករ-កម្មការិនីសរុបជាង១ពាន់នាក់នៅចំការកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុប៥៥លានរៀលដល់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដែលនេះបញ្ជាក់ថា ប្រជាជនខ្មែរមានការរួបរួមគ្នា ការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងការពារសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទន្ទឹមនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ថា សម្រាប់បុគ្គលខ្លះវិញ បានត្រឹមតែស្រែកញុះញង់ ដើម្បីធ្វើឱ្យខ្មែរបែកបាក់គ្នា ហើយអះអាងថា ខ្លួនជាអ្នកស្រឡាញ់ទឹកដី ប៉ុន្តែមិនដែលបានជួយអ្វីបន្តិចសោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version