Update៖ អ៊ុយក្រែន ធ្លាក់យន្តហោះចម្បាំង F-16 នៅតំបន់ជួរមុខ ស្លាប់អ្នកបើកបរ!

ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ ខែសីហា)បានប្រកាសពីការធ្លាក់យន្តហោះចម្បាំង F-16 ខណៈកំពុងវាយប្រហារជាមួយរុស្ស៊ី។
អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលចូលទៅដល់គោលដៅ យន្តហោះ F-16 បានធ្លាក់ ហើយអ្នកបើកបរបានស្លាប់..!។

គណៈកម្មការ​ពិសេស មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើបអង្កេត​ឧប្បត្តិហេតុ​នេះ កំពុង​ធ្វើ​ការ​នៅ​កន្លែង​ធ្លាក់​យន្តហោះ។

នៅព្រឹកថ្ងៃដដែល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា F-16 បានធ្លាក់ដោយសារ តែកំហុសរបស់អ្នកបើកយន្តហោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរបស់ប្រទេស លោកជាលើកដំបូងបានប្រើប្រាស់យន្តហោះចម្បាំង F-16 កាលពីថ្ងៃចន្ទ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version